|
|
|
ក្លឹបអ្នកមានបុណ្យ Barcelona បានធ្វើសំណើរដល់ក្លឹបចចកលឿង Wolves ក្នុងការនាំយក 𝐀𝐃𝐀𝐌𝐀 𝐓𝐑𝐀𝐎𝐑𝐄 ខ្សែប្រយុទ្ធមាឌធំក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់រដូវក្តៅ២០២២ ជាមួយតម្លៃផ្តាច់កុងត្រា ៣០លានអឺរ៉ូ ។ Barcelona យល់ព្រមក្នុងការរ៉ាប់រងការចំណាយទាំងស្រុងរហូតដល់ផុតកុងត្រា ។

𝐀𝐃𝐀𝐌𝐀 បានយល់ព្រមលក្ខខណ្ឌជាមួយ Barcelona ក្នុងការបន្តកុងត្រារយះពេល ៥ឆ្នាំ បើសិនជាក្លឹបយល់ព្រមទិញគេផ្តាច់ពី ក្លឹបចចកលឿង Wolves ។

គួរបញ្ជាក់ថាក្លឹបមាន់ខ្នាយមាស Tottenham បានខិតជិតក្នុងការចុះកុងត្រានាំយកកីឡាករមាឌធំរូបនេះមកកាន់ទីក្រុងឡុងដ៏ហើយ ប៉ុន្តែមានចំណុចខ្វះខាតមួយចំនួនទាក់ទងនិងតម្លៃខ្លួន ទើបធ្វើអោយ Barcelona ឆក់យក 𝐀𝐃𝐀𝐌𝐀 ។ ពេលនេះ Barcelona បានត្រៀមខ្លួនរួចរាល់ហើយក្នុងការស្វាគមន៏ 𝐀𝐃𝐀𝐌𝐀 ជាមួយនិងការធ្វើតេស្តសុខភាព ៕
ប្រភព : Fabrizio Romano
យោងតាម football.london កីឡាករ Christos Tzolis សង្ឃឹមថានឹងអាចត្រឡប់មកចូលរួមប្រកួតវិញនៅសប្តាហ៍ក្រោយ ខណៈដែលរូបគេជិតជាសះស្បើយពេញលេញពីរបួសសាច់ដុំភ្លៅ (hamstring)។...
យោងតាម RMC Sport ក្រុម PSG បានចាប់ផ្តើមការចរចាជាមួយភាគីរបស់ Desire Doue អំពីការពង្រីកកិច្ចសន្យា។...
យោងតាមលោក Javi Miguel មកពីកាសែត AS បានឱ្យដឹងថា កីឡាករវ័យក្មេងរបស់ក្លឹប Barcelona គឺ Xavi Espart ត្រូវបានគេរំពឹងថានឹងបន្តរក្សាតំណែងរបស់ខ្លួនក្នុងតួនាទីជាខ្សែការពារស្តាំ សម្រាប់ការប្រកួត El Clasico ទល់នឹង Real Madrid នៅថ្ងៃអាទិត្យនេះ បន្ទាប់ពីបានបង្ហាញទម្រង់លេងដ៏ល្អគួរឱ្យចាប់អារម្មណ៍ចំពោះលោក Hansi Flick នៅក្នុងការប្រកួត Champions League ទល់នឹង Paris Saint-Germain (PSG)។...
ក្រុម Chelsea មិនដែលចាញ់ក្រុម Tottenham ឡើយក្នុងការជួបគ្នា ១០ លើកចុងក្រោយនៅកីឡដ្ឋាន Stamford Bridge ដោយការបរាជ័យចុងក្រោយក្នុងទឹកដីខ្លួនឯងបានកើតឡើងកាលពីខែមេសា ឆ្នាំ ២០១៨។...
យោងតាម HandofArsenal កីឡាករ Bukayo Saka ត្រូវបានគេរំពឹងថានឹងត្រូវអវត្តមានយ៉ាងហោចណាស់ ៦ សប្តាហ៍ ដោយសារបញ្ហារបួសសាច់ដុំភ្លៅ ដែលគាត់បានជួបប្រទះនៅក្នុងការប្រកួតទល់នឹងក្រុម Bayern Munich។...