|
|
|
នេះបើយោងតាមលោក Fabrizio Romano កីឡាករ Eric Garcia កំពុងលេងក្នុងកម្រិតខ្ពស់សម្រាប់ក្រុម Barcelona ហើយក្លឹបកំពុងធ្វើការយ៉ាងសកម្មលើការបន្តកិច្ចសន្យារបស់គាត់។
លោក Romano បានបង្ហាញថា ការសន្ទនារវាងក្រុម Barcelona និង Garcia ទាក់ទងនឹងកិច្ចព្រមព្រៀងថ្មីកំពុងដំណើរការយ៉ាងល្អ។ កាលពីតិចជាងមួយឆ្នាំមុន ខ្សែការពាររូបនេះជិតដល់ការផ្ទេរជាអចិន្ត្រៃយ៍ទៅកាន់ក្រុម Como ក្នុងអំឡុងពេលទីផ្សារខែមករា។ កិច្ចព្រមព្រៀងនេះត្រូវបានគេរាយការណ៍ថាបានបញ្ចប់ 90% ដោយមានជើងហោះហើរមួយត្រូវបានកក់សម្រាប់ Garcia ដើម្បីធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលីសម្រាប់ការពិនិត្យសុខភាពរបស់គាត់។
ទោះជាយ៉ាងណាក៏ដោយ អ្នកចាត់ការក្រុម Barcelona លោក Hansi Flick បានធ្វើអន្តរាគមន៍ ដោយសម្រេចចិត្តរក្សាកីឡាកររូបនេះនៅ Camp Nou ដែលធ្វើឲ្យការផ្ទេរនេះផ្អាក។ ឥឡូវនេះ ក្រុម Barcelona កំពុងចរចាម្តងទៀតដើម្បីធានាអនាគតរបស់ Garcia ដោយបញ្ជាក់ពីសារៈសំខាន់នៃខ្សែការពាររូបនេះនៅក្នុងផែនការរបស់ក្លឹប។
លោក Romano ក៏បានឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមដែលភ្ជាប់ Garcia ទៅ Paris Saint-Germain ប៉ុន្តែការផ្តោតអារម្មណ៍នៅតែលើការពិភាក្សាអំពីការបន្តកិច្ចសន្យាជាមួយក្រុម Barcelona។
ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍ថា កំពុងត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារកណ្តាល និងជាប្រធានក្រុម Virgil van Dijk ខណៈថ្នាក់ដឹកនាំក្លិបនៅតែផ្តល់តម្លៃខ្ពស់ចំពោះបទពិសោធន៍ សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់កីឡាករសញ្ជាតិហូឡង់រូបនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TEAMtalk ក្លិប Liverpool មានឆន្ទៈក្នុងការរក្សាទុកខ្សែការពារវ័យ 35 ឆ្នាំរូបនេះឱ្យបន្តស្នាក់នៅកីឡដ្ឋាន Anfield លើសពីរយៈពេលនៃកិច្ចសន្យាបច្ចុប្បន្ន ដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2027។...
ខ្សែបម្រើឆ្នើមរបស់ក្លិបអធិរាជស Real Madrid កីឡាករ Jude Bellingham និងខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lamine Yamal បានជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពទាំង ៥ រូប សម្រាប់ការប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំខែវិច្ឆិកា នៃក្របខណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ។ យោងតាមរបាយការណ៍ បេក្ខភាពសម្រាប់ពានរង្វាន់ La Liga Player of the Month ប្រចាំខែវិច្ឆិកា រួមមាន Jude Bellingham, Lamine Yamal, Yassir Zabiri, Julián Alvarez និង Ángel Fortuño។...
ក្លិបកាំភ្លើងធំ Arsenal ទទួលបានដំណឹងល្អមួយទាក់ទងនឹងស្ថានភាពរបួសរបស់អ្នកចាំទីដៃទីមួយ David Raya ខណៈកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអាចវិលត្រឡប់មកបង្ហាញខ្លួនក្នុងជំនួបដ៏សំខាន់ទល់នឹង Manchester City នៅថ្ងៃអាទិត្យខាងមុខ បន្ទាប់ពីខកខានការប្រកួតពានរង្វាន់ UEFA Champions League ដោយសារបញ្ហារបួសស្មា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន now.arsenal អ្នកចាំទីវ័យ 31 ឆ្នាំរូបនេះកំពុងស្ថិតក្នុងចំណោមជម្រើសដែលអាចចូលលេងក្នុងជម្រើសដំបូងរបស់លោក Mikel Arteta សម្រាប់ការប្រកួតទល់នឹង Manchester City។...
ក្លិប Tottenham Hotspur កំពុងប្រឈមនឹងបញ្ហាកម្លាំងកីឡាករនៅតំបន់ប្រយុទ្ធ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Savio ត្រូវបានរាយការណ៍ថានឹងអវត្តមានពីទីលានប្រកួតរយៈពេលជាច្រើនសប្តាហ៍ ដោយសាររបួសសាច់ដុំភ្លៅខាងក្រោយ។ យោងតាមសារព័ត៌មាន The Athletic កីឡាករវ័យ 22 ឆ្នាំរូបនេះអាចខកខានការប្រកួតទាំង 7 ដែលនៅសល់ក្នុងឆ្នាំ 2026 ប្រសិនបើស្ថានភាពរបួសរបស់គេត្រូវការពេលវេលាព្យាបាលយូរ។ បញ្ហារបួសរបស់ Savio ហាក់មានសភាពកាន់តែធ្ងន់ធ្ងរឡើង អំឡុងការប្រកួតដែល Tottenham បានយកឈ្នះលើ Ipswich Town ក្នុងលទ្ធផល 2-0 កាលពីចុងសប្តាហ៍កន្លងទៅ។...
Europa League Crystal Palace VS Real Sociedad Result ...