|
|
|
Enzo Fernandez បានបញ្ជាក់ជាថ្មីអំពីបំណងប្រាថ្នារបស់គាត់ក្នុងការត្រឡប់ទៅកាន់ក្លឹប River Plate វិញនៅថ្ងៃណាមួយក្នុងអាជីពរបស់គាត់ ដោយសង្កត់ធ្ងន់ថា ការវិលត្រឡប់ទៅកាន់ក្លឹបដែលគាត់ធ្លាប់លេងតាំងពីកុមារភាពនេះ នៅតែជាគោលដៅដ៏ធំបំផុតមួយរបស់គាត់។
កីឡាករបម្រើដែលកំពុងលេងឱ្យ Manchester City រូបនេះ បានប្រាប់ទៅកាន់ Gaston និង Esteban Edul នៅក្នុងបទសម្ភាសន៍តាមវីដេអូមួយថា៖ «ខ្ញុំចង់ត្រឡប់ទៅ River វិញនៅថ្ងៃណាមួយ ខ្ញុំធ្លាប់និយាយរឿងនេះច្រើនដងរួចមកហើយ»។
កីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះ បានបន្ថែមថា៖ «ខ្ញុំប្រាកដជានឹងត្រឡប់ទៅវិញ។ វាជារឿងមួយដែលខ្ញុំពិតជាចង់ធ្វើខ្លាំងណាស់!»។
Fernandez បានចាប់ផ្តើមអាជីពពីថ្នាលយុវជនរបស់ក្លឹប River Plate មុនពេលអាចដណ្តើមកៅអីក្នុងក្រុមឈុតធំបាន។
ទម្រង់លេងដ៏ល្អឥតខ្ចោះរបស់គាត់ បាននាំឱ្យគាត់ផ្លាស់ទៅកាន់ក្លឹប Benfica ក្នុងឆ្នាំ ២០២២ បន្ទាប់មកបានផ្ទេរទៅកាន់ក្លឹប Chelsea ក្នុងកិច្ចព្រមព្រៀងដ៏ធំមួយ ហើយបច្ចុប្បន្ននេះគឺកំពុងលេងឱ្យ Manchester City។
ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍ថា កំពុងត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារកណ្តាល និងជាប្រធានក្រុម Virgil van Dijk ខណៈថ្នាក់ដឹកនាំក្លិបនៅតែផ្តល់តម្លៃខ្ពស់ចំពោះបទពិសោធន៍ សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់កីឡាករសញ្ជាតិហូឡង់រូបនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TEAMtalk ក្លិប Liverpool មានឆន្ទៈក្នុងការរក្សាទុកខ្សែការពារវ័យ 35 ឆ្នាំរូបនេះឱ្យបន្តស្នាក់នៅកីឡដ្ឋាន Anfield លើសពីរយៈពេលនៃកិច្ចសន្យាបច្ចុប្បន្ន ដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2027។...
ខ្សែបម្រើឆ្នើមរបស់ក្លិបអធិរាជស Real Madrid កីឡាករ Jude Bellingham និងខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lamine Yamal បានជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពទាំង ៥ រូប សម្រាប់ការប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំខែវិច្ឆិកា នៃក្របខណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ។ យោងតាមរបាយការណ៍ បេក្ខភាពសម្រាប់ពានរង្វាន់ La Liga Player of the Month ប្រចាំខែវិច្ឆិកា រួមមាន Jude Bellingham, Lamine Yamal, Yassir Zabiri, Julián Alvarez និង Ángel Fortuño។...
ក្លិបកាំភ្លើងធំ Arsenal ទទួលបានដំណឹងល្អមួយទាក់ទងនឹងស្ថានភាពរបួសរបស់អ្នកចាំទីដៃទីមួយ David Raya ខណៈកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអាចវិលត្រឡប់មកបង្ហាញខ្លួនក្នុងជំនួបដ៏សំខាន់ទល់នឹង Manchester City នៅថ្ងៃអាទិត្យខាងមុខ បន្ទាប់ពីខកខានការប្រកួតពានរង្វាន់ UEFA Champions League ដោយសារបញ្ហារបួសស្មា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន now.arsenal អ្នកចាំទីវ័យ 31 ឆ្នាំរូបនេះកំពុងស្ថិតក្នុងចំណោមជម្រើសដែលអាចចូលលេងក្នុងជម្រើសដំបូងរបស់លោក Mikel Arteta សម្រាប់ការប្រកួតទល់នឹង Manchester City។...
ក្លិប Tottenham Hotspur កំពុងប្រឈមនឹងបញ្ហាកម្លាំងកីឡាករនៅតំបន់ប្រយុទ្ធ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Savio ត្រូវបានរាយការណ៍ថានឹងអវត្តមានពីទីលានប្រកួតរយៈពេលជាច្រើនសប្តាហ៍ ដោយសាររបួសសាច់ដុំភ្លៅខាងក្រោយ។ យោងតាមសារព័ត៌មាន The Athletic កីឡាករវ័យ 22 ឆ្នាំរូបនេះអាចខកខានការប្រកួតទាំង 7 ដែលនៅសល់ក្នុងឆ្នាំ 2026 ប្រសិនបើស្ថានភាពរបួសរបស់គេត្រូវការពេលវេលាព្យាបាលយូរ។ បញ្ហារបួសរបស់ Savio ហាក់មានសភាពកាន់តែធ្ងន់ធ្ងរឡើង អំឡុងការប្រកួតដែល Tottenham បានយកឈ្នះលើ Ipswich Town ក្នុងលទ្ធផល 2-0 កាលពីចុងសប្តាហ៍កន្លងទៅ។...
Europa League Crystal Palace VS Real Sociedad Result ...