|
|
|
Jorrel Hato ត្រូវបានបញ្ជាក់ជាផ្លូវការថាជាកីឡាករថ្មីរបស់ Chelsea ។
ខ្សែការពារវ័យ 19 ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 7 ឆ្នាំជាមួយក្លឹបតោខៀវដែលបានយល់ព្រមបង់ប្រាក់ឱ្យ Ajax ប្រហែល 35.5 លានផោនសម្រាប់គាត់។
Hato បាននិយាយនៅពេលបង្ហាញខ្លួនថា ខ្ញុំរំភើបចិត្តណាស់ដែលបានមកទីនេះ។
ខ្ញុំបានគិតច្រើនអំពីអនាគតរបស់ខ្ញុំ ហើយចង់បោះជំហានបន្ទាប់ក្នុងអាជីពរបស់ខ្ញុំ។ Chelsea គឺជាកន្លែងដ៏ល្អបំផុតសម្រាប់ខ្ញុំក្នុងការធ្វើដូច្នេះ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។
ខ្សែការពារជើងឆ្វេងត្រូវបានគេរំពឹងថានឹងផ្តល់ការប្រកួតប្រជែងសម្រាប់ Marc Cucurella ទោះបីជាគាត់ក៏មានសមត្ថភាពជំនួសតំណែងឱ្យ Levi Colwill ផងដែរ។
La Liga Sevilla VS Atl Madrid Result ...
Serie A Juventus VS Parma Result ...
Bundesliga Dortmund VS HSV Result ...
Premier League Tottenham VS Newcastle Result ...
Premier League Crystal VS Man City Result ...