|
|
|
ក្លឹប Bayern Munich បានទទួលដំណឹងល្អទាក់ទងនឹងដំណើរការជាសះស្បើយរបស់ Luis Diaz បន្ទាប់ពីកីឡាកររូបនេះបានរងរបួសសាច់ដុំយ៉ាងធ្ងន់ធ្ងរ ក្នុងជំនួបក្របខ័ណ្ឌ Champions League ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Arsenal។
កីឡាករសញ្ជាតិកូឡុំប៊ីរូបនេះ បានជួបបញ្ហាសាច់ដុំភ្លៅខាងឆ្វេងដាច់រហែក មិនយូរប៉ុន្មានបន្ទាប់ពីបានចូលលេងក្នុងនាមជាកីឡាករបម្រុង។ ទោះជាយ៉ាងណាក៏ដោយ ត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះក្រោយរងរបួស កីឡាករវ័យ ២៩ ឆ្នាំរូបនេះបានត្រឡប់មកទីលានហ្វឹកហាត់វិញ ដើម្បីចូលរួមក្នុងកម្មវិធីស្តារកាយសម្បទាយ៉ាងយកចិត្តទុកដាក់។
ក្រុម Bayern បានព្យាយាមរក្សាភាពសម្ងាត់ជុំវិញកម្មវិធីស្តារកាយសម្បទារបស់កីឡាកររូបនេះ ដោយបានដាក់របាំងបិទបាំងជុំវិញទីលានហ្វឹកហាត់ ខណៈដែល Diaz កំពុងធ្វើការជាមួយលោក Benjamin Sommer ប្រធានផ្នែកស្តារកាយសម្បទា។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី សារព័ត៌មាន BILD នៅតែអាចថតរូបភាពរបស់កីឡាកររូបនេះបាន ខណៈពេលដែលគាត់កំពុងធ្វើលំហាត់ប្រាណ។
ទោះបីជារបួសនោះធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែ Diaz ហាក់ដូចជាមានទឹកមុខរីករាយ ដោយគាត់បានបញ្ចប់ការរត់ហ្វឹកហាត់លើកដំបូងក្នុងកម្រិតប្រុងប្រយ័ត្ន ហើយបង្ហាញសញ្ញាថាគាត់ពិតជារីករាយដែលបានត្រឡប់មកទីលានវិញ។
ការត្រឡប់មកចូលរួមប្រកួតវិញនៅចុងខែវិច្ឆិកា ត្រូវបានគេចាត់ទុកថាជាគោលដៅដែលអាចសម្រេចទៅបាន។ Diaz អាចនឹងត្រឡប់មកវិញនៅក្នុងការប្រកួត Champions League ទល់នឹងក្រុម Lille នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឬការប្រកួត Bundesliga ទល់នឹងក្រុម Hamburg នៅបីថ្ងៃបន្ទាប់ គឺថ្ងៃទី ២៨ ខែវិច្ឆិកា។
ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍ថា កំពុងត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារកណ្តាល និងជាប្រធានក្រុម Virgil van Dijk ខណៈថ្នាក់ដឹកនាំក្លិបនៅតែផ្តល់តម្លៃខ្ពស់ចំពោះបទពិសោធន៍ សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់កីឡាករសញ្ជាតិហូឡង់រូបនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TEAMtalk ក្លិប Liverpool មានឆន្ទៈក្នុងការរក្សាទុកខ្សែការពារវ័យ 35 ឆ្នាំរូបនេះឱ្យបន្តស្នាក់នៅកីឡដ្ឋាន Anfield លើសពីរយៈពេលនៃកិច្ចសន្យាបច្ចុប្បន្ន ដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2027។...
ខ្សែបម្រើឆ្នើមរបស់ក្លិបអធិរាជស Real Madrid កីឡាករ Jude Bellingham និងខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lamine Yamal បានជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពទាំង ៥ រូប សម្រាប់ការប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំខែវិច្ឆិកា នៃក្របខណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ។ យោងតាមរបាយការណ៍ បេក្ខភាពសម្រាប់ពានរង្វាន់ La Liga Player of the Month ប្រចាំខែវិច្ឆិកា រួមមាន Jude Bellingham, Lamine Yamal, Yassir Zabiri, Julián Alvarez និង Ángel Fortuño។...
ក្លិបកាំភ្លើងធំ Arsenal ទទួលបានដំណឹងល្អមួយទាក់ទងនឹងស្ថានភាពរបួសរបស់អ្នកចាំទីដៃទីមួយ David Raya ខណៈកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអាចវិលត្រឡប់មកបង្ហាញខ្លួនក្នុងជំនួបដ៏សំខាន់ទល់នឹង Manchester City នៅថ្ងៃអាទិត្យខាងមុខ បន្ទាប់ពីខកខានការប្រកួតពានរង្វាន់ UEFA Champions League ដោយសារបញ្ហារបួសស្មា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន now.arsenal អ្នកចាំទីវ័យ 31 ឆ្នាំរូបនេះកំពុងស្ថិតក្នុងចំណោមជម្រើសដែលអាចចូលលេងក្នុងជម្រើសដំបូងរបស់លោក Mikel Arteta សម្រាប់ការប្រកួតទល់នឹង Manchester City។...
ក្លិប Tottenham Hotspur កំពុងប្រឈមនឹងបញ្ហាកម្លាំងកីឡាករនៅតំបន់ប្រយុទ្ធ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Savio ត្រូវបានរាយការណ៍ថានឹងអវត្តមានពីទីលានប្រកួតរយៈពេលជាច្រើនសប្តាហ៍ ដោយសាររបួសសាច់ដុំភ្លៅខាងក្រោយ។ យោងតាមសារព័ត៌មាន The Athletic កីឡាករវ័យ 22 ឆ្នាំរូបនេះអាចខកខានការប្រកួតទាំង 7 ដែលនៅសល់ក្នុងឆ្នាំ 2026 ប្រសិនបើស្ថានភាពរបួសរបស់គេត្រូវការពេលវេលាព្យាបាលយូរ។ បញ្ហារបួសរបស់ Savio ហាក់មានសភាពកាន់តែធ្ងន់ធ្ងរឡើង អំឡុងការប្រកួតដែល Tottenham បានយកឈ្នះលើ Ipswich Town ក្នុងលទ្ធផល 2-0 កាលពីចុងសប្តាហ៍កន្លងទៅ។...
Europa League Crystal Palace VS Real Sociedad Result ...