|
|
|
លោកស្រី Madam Pang Nualphan Lamsam ប្រធានសមាគមកីឡាបាល់ទាត់ថៃបានទូរស័ព្ទទៅលើកទឹកចិត្តដល់ក្រុមជម្រើសជាតិថៃដូចធម្មតា មុនពេលពួកគេលេងឈ្នះទីម័រខាងកើត 10-0 ក្នុងការប្រកួតវគ្គចែកពូលនៃពានរង្វាន់ AFF Championship 2024 នៅថ្ងៃទី 8 ខែធ្នូ 2024 ម្សិលមិញ។
Madam Pang ក៏បានផ្តល់ប្រាក់រង្វាន់ចំនួន 3.000.000 បាតផងដែរ ប្រសិនបើក្រុមនេះឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយជោគជ័យ ជាមួយនឹងគោលដៅចុងក្រោយគឺការឈ្នះជើងឯកអាស៊ានលើកទី 8 ។
ជ័យជម្នះនេះក៏បានបង្កើតកំណត់ត្រាថ្មីសម្រាប់ក្រុមជម្រើសជាតិថៃផងដែរ ដោយឈ្នះច្រើនជាងគេក្នុងការប្រកួតជើងឯកអាស៊ាន និងបំបែកកំណត់ត្រាកាលមុន សម្រាប់ការឈ្នះច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ នៅពេលដែលពួកគេបានយកឈ្នះក្រុមប្រ៊ុយណេ 10-0 ក្នុងឆ្នាំ 1971។
សម្រាប់កម្មវិធីបន្ទាប់ ក្រុមបាល់ទាត់ជម្រើសជាតិនឹងត្រូវជួបក្រុមជម្រើសជាតិម៉ាឡេស៊ី នៅកីឡដ្ឋាន Rajamangala ថ្ងៃទី14 ខែធ្នូ ឆ្នាំ2024 វេលាម៉ោង 8:00នាទីយប់ ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ថៃរ័ត្ន ប៉ុស្តិ៍លេខ32 AIS PLAY និង YouTube BG SPORTS ។
ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍ថា កំពុងត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារកណ្តាល និងជាប្រធានក្រុម Virgil van Dijk ខណៈថ្នាក់ដឹកនាំក្លិបនៅតែផ្តល់តម្លៃខ្ពស់ចំពោះបទពិសោធន៍ សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់កីឡាករសញ្ជាតិហូឡង់រូបនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TEAMtalk ក្លិប Liverpool មានឆន្ទៈក្នុងការរក្សាទុកខ្សែការពារវ័យ 35 ឆ្នាំរូបនេះឱ្យបន្តស្នាក់នៅកីឡដ្ឋាន Anfield លើសពីរយៈពេលនៃកិច្ចសន្យាបច្ចុប្បន្ន ដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2027។...
ខ្សែបម្រើឆ្នើមរបស់ក្លិបអធិរាជស Real Madrid កីឡាករ Jude Bellingham និងខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lamine Yamal បានជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពទាំង ៥ រូប សម្រាប់ការប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំខែវិច្ឆិកា នៃក្របខណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ។ យោងតាមរបាយការណ៍ បេក្ខភាពសម្រាប់ពានរង្វាន់ La Liga Player of the Month ប្រចាំខែវិច្ឆិកា រួមមាន Jude Bellingham, Lamine Yamal, Yassir Zabiri, Julián Alvarez និង Ángel Fortuño។...
ក្លិបកាំភ្លើងធំ Arsenal ទទួលបានដំណឹងល្អមួយទាក់ទងនឹងស្ថានភាពរបួសរបស់អ្នកចាំទីដៃទីមួយ David Raya ខណៈកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអាចវិលត្រឡប់មកបង្ហាញខ្លួនក្នុងជំនួបដ៏សំខាន់ទល់នឹង Manchester City នៅថ្ងៃអាទិត្យខាងមុខ បន្ទាប់ពីខកខានការប្រកួតពានរង្វាន់ UEFA Champions League ដោយសារបញ្ហារបួសស្មា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន now.arsenal អ្នកចាំទីវ័យ 31 ឆ្នាំរូបនេះកំពុងស្ថិតក្នុងចំណោមជម្រើសដែលអាចចូលលេងក្នុងជម្រើសដំបូងរបស់លោក Mikel Arteta សម្រាប់ការប្រកួតទល់នឹង Manchester City។...
ក្លិប Tottenham Hotspur កំពុងប្រឈមនឹងបញ្ហាកម្លាំងកីឡាករនៅតំបន់ប្រយុទ្ធ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Savio ត្រូវបានរាយការណ៍ថានឹងអវត្តមានពីទីលានប្រកួតរយៈពេលជាច្រើនសប្តាហ៍ ដោយសាររបួសសាច់ដុំភ្លៅខាងក្រោយ។ យោងតាមសារព័ត៌មាន The Athletic កីឡាករវ័យ 22 ឆ្នាំរូបនេះអាចខកខានការប្រកួតទាំង 7 ដែលនៅសល់ក្នុងឆ្នាំ 2026 ប្រសិនបើស្ថានភាពរបួសរបស់គេត្រូវការពេលវេលាព្យាបាលយូរ។ បញ្ហារបួសរបស់ Savio ហាក់មានសភាពកាន់តែធ្ងន់ធ្ងរឡើង អំឡុងការប្រកួតដែល Tottenham បានយកឈ្នះលើ Ipswich Town ក្នុងលទ្ធផល 2-0 កាលពីចុងសប្តាហ៍កន្លងទៅ។...
Europa League Crystal Palace VS Real Sociedad Result ...