|
|
|
Ousmane Dembélé ត្រៀមខ្លួនរួចជាស្រេចដើម្បីឈ្នះពានរង្វាន់បុគ្គលទីប្រាំពីររបស់គាត់នៅឆ្នាំ 2025 ដោយតារាឆ្នើម PSG រូបនេះត្រូវបានគេរំពឹងថានឹងត្រូវបានដាក់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ IFFHS។
ខ្សែបម្រើស្លាបបារាំងរូបនេះបានឈ្នះស្ទើរតែគ្រប់ពានរង្វាន់បុគ្គលសំខាន់ៗដែលមាននៅឆ្នាំនេះ ដែលបង្ហាញពីភាពលេចធ្លោរបស់គាត់នៅ PSG ក្នុងយុទ្ធនាការកន្លងមក។
Dembélé បានឈ្នះពានរង្វាន់ Ballon d'Or និង The Best FIFA Men Player រួចហើយនៅឆ្នាំ 2025 ដែលបញ្ជាក់ពីឋានៈរបស់គាត់ជាកីឡាករបាល់ទាត់ឆ្នើមប្រចាំឆ្នាំ។
ពានរង្វាន់បុគ្គលរបស់គាត់ក៏រួមមានកីឡាករឆ្នើមប្រចាំរដូវកាល UEFA Champions League 2024/25 កីឡាករឆ្នើមប្រចាំរដូវកាល Ligue 1 2024/25 ស្បែកជើងមាស Ligue 1 ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេ និង Onze d'Or ដ៏មានកិត្យានុភាព។
ជាមួយនឹងពានរង្វាន់ IFFHS ជិតមកដល់ហើយ ឆ្នាំ 2025 កំពុងត្រូវបានរៀបចំជាឆ្នាំប្រវត្តិសាស្ត្រសម្រាប់ Dembélé។
ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍ថា កំពុងត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារកណ្តាល និងជាប្រធានក្រុម Virgil van Dijk ខណៈថ្នាក់ដឹកនាំក្លិបនៅតែផ្តល់តម្លៃខ្ពស់ចំពោះបទពិសោធន៍ សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់កីឡាករសញ្ជាតិហូឡង់រូបនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TEAMtalk ក្លិប Liverpool មានឆន្ទៈក្នុងការរក្សាទុកខ្សែការពារវ័យ 35 ឆ្នាំរូបនេះឱ្យបន្តស្នាក់នៅកីឡដ្ឋាន Anfield លើសពីរយៈពេលនៃកិច្ចសន្យាបច្ចុប្បន្ន ដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2027។...
ខ្សែបម្រើឆ្នើមរបស់ក្លិបអធិរាជស Real Madrid កីឡាករ Jude Bellingham និងខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lamine Yamal បានជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពទាំង ៥ រូប សម្រាប់ការប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំខែវិច្ឆិកា នៃក្របខណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ។ យោងតាមរបាយការណ៍ បេក្ខភាពសម្រាប់ពានរង្វាន់ La Liga Player of the Month ប្រចាំខែវិច្ឆិកា រួមមាន Jude Bellingham, Lamine Yamal, Yassir Zabiri, Julián Alvarez និង Ángel Fortuño។...
ក្លិបកាំភ្លើងធំ Arsenal ទទួលបានដំណឹងល្អមួយទាក់ទងនឹងស្ថានភាពរបួសរបស់អ្នកចាំទីដៃទីមួយ David Raya ខណៈកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអាចវិលត្រឡប់មកបង្ហាញខ្លួនក្នុងជំនួបដ៏សំខាន់ទល់នឹង Manchester City នៅថ្ងៃអាទិត្យខាងមុខ បន្ទាប់ពីខកខានការប្រកួតពានរង្វាន់ UEFA Champions League ដោយសារបញ្ហារបួសស្មា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន now.arsenal អ្នកចាំទីវ័យ 31 ឆ្នាំរូបនេះកំពុងស្ថិតក្នុងចំណោមជម្រើសដែលអាចចូលលេងក្នុងជម្រើសដំបូងរបស់លោក Mikel Arteta សម្រាប់ការប្រកួតទល់នឹង Manchester City។...
ក្លិប Tottenham Hotspur កំពុងប្រឈមនឹងបញ្ហាកម្លាំងកីឡាករនៅតំបន់ប្រយុទ្ធ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Savio ត្រូវបានរាយការណ៍ថានឹងអវត្តមានពីទីលានប្រកួតរយៈពេលជាច្រើនសប្តាហ៍ ដោយសាររបួសសាច់ដុំភ្លៅខាងក្រោយ។ យោងតាមសារព័ត៌មាន The Athletic កីឡាករវ័យ 22 ឆ្នាំរូបនេះអាចខកខានការប្រកួតទាំង 7 ដែលនៅសល់ក្នុងឆ្នាំ 2026 ប្រសិនបើស្ថានភាពរបួសរបស់គេត្រូវការពេលវេលាព្យាបាលយូរ។ បញ្ហារបួសរបស់ Savio ហាក់មានសភាពកាន់តែធ្ងន់ធ្ងរឡើង អំឡុងការប្រកួតដែល Tottenham បានយកឈ្នះលើ Ipswich Town ក្នុងលទ្ធផល 2-0 កាលពីចុងសប្តាហ៍កន្លងទៅ។...
Europa League Crystal Palace VS Real Sociedad Result ...