|
|
|
ឱកាសដែលក្លឹប Barcelona នឹងងាកមកចាប់អារម្មណ៍លើ Julian Alvarez វិញនោះ គឺកាន់តែមានកម្រិតទាបទៅៗ ដោយសារតែអាទិភាពក្នុងតំបន់ប្រយុទ្ធរបស់ក្លឹបបានផ្លាស់ប្តូរ បន្ទាប់ពីបញ្ចប់ទីផ្សារដោះដូរកីឡាកររដូវក្តៅកន្លងទៅ។
យោងតាមសារព័ត៌មាន SPORT បានឱ្យដឹងថា ខ្សែប្រយុទ្ធរបស់ក្លឹប Atletico Madrid រូបនេះ មិនមែនជាគោលដៅអាទិភាពសម្រាប់ក្លឹបយក្សកាតាឡាន់មួយនេះទៀតនោះទេ។ មូលហេតុចម្បងគឺដោយសារតែ Raphinha បានបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះក្នុងតួនាទីជាខ្សែប្រយុទ្ធកណ្តាល រួមជាមួយនឹងការមកដល់របស់ Gabriel Jesus ពីក្លឹប Arsenal។
ក្លឹប Barcelona ធ្លាប់បានព្យាយាមនាំយក Alvarez មកចូលរួមក្រុមក្នុងអំឡុងរដូវក្តៅ ដោយប្រធានក្លឹបលោក Joan Laporta បានបញ្ជាក់ជាសាធារណៈថាពួកគេពិតជាចាប់អារម្មណ៍លើកីឡាកររូបនេះមែន។ ទោះជាយ៉ាងណាក៏ដោយ ការដែល Atletico បដិសេធមិនព្រមចរចា រួមជាមួយនឹងព្រឹត្តិការណ៍ផ្សេងៗដែលបានកើតឡើងបន្ទាប់ពីនោះ បានធ្វើឱ្យក្រុមជើងឯកអេស្ប៉ាញមួយនេះ ត្រូវងាកទៅរកជម្រើសផ្សេងជំនួសវិញ។
ការលេចធ្លោរបស់ Raphinha ក្នុងនាមជាជម្រើសដ៏មានប្រសិទ្ធភាពសម្រាប់ការវាយលុកនៅតំបន់កណ្តាល គឺជាកត្តាសំខាន់មួយដែលជំរុញឱ្យ Barcelona ផ្លាស់ប្តូរទិសដៅរបស់ខ្លួន។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ រកបាន ១៩ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៣ លើក ក្នុងការបង្ហាញខ្លួន ១៣ ប្រកួតនៅគ្រប់កម្មវិធីប្រកួតទាំងអស់ ក្នុងរដូវកាល ២០២៦/២៧។ បន្ទាប់ពីបានបន្តកិច្ចសន្យាថ្មីនាពេលថ្មីៗនេះ គាត់បានក្លាយជាផ្នែកដ៏សំខាន់មួយនៅក្នុងផែនការវាយលុករបស់លោក Hansi Flick។
លើសពីនេះ Barcelona ក៏បានពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួន ដោយចុះកិច្ចសន្យារយៈពេល ៣ ឆ្នាំជាមួយ Gabriel Jesus ដែលផ្ទេរមកពីក្លឹប Arsenal។ ការមកដល់របស់គាត់ បានផ្តល់ឱ្យលោក Flick នូវជម្រើសខ្សែប្រយុទ្ធកណ្តាលដ៏ពិតប្រាកដម្នាក់ទៀត ហើយក៏ជួយកាត់បន្ថយតម្រូវការបន្ទាន់របស់ក្លឹប ក្នុងការចំណាយប្រាក់យ៉ាងច្រើនដើម្បីស្វែងរកកីឡាករថ្មីសម្រាប់តំណែងនេះ។
ការប៉ុនប៉ងនាំយក Alvarez ក៏បានបង្កឱ្យមានភាពតានតឹងរវាង Barcelona និង Atletico Madrid ផងដែរ ដោយសារក្លឹប Atletico ជំទាស់យ៉ាងដាច់អហង្ការចំពោះការលក់កីឡាករសំខាន់ម្នាក់របស់ខ្លួន ទៅឱ្យគូប្រជែងក្នុងលីគតែមួយ។
លោក Laporta បានទទួលស្គាល់ជាចំហថា Barcelona ពិតជាចាប់អារម្មណ៍លើ Alvarez ខណៈដែលកីឡាកររូបនេះបានរងការរិះគន់ពីសំណាក់អ្នកគាំទ្រ Atletico បន្ទាប់ពីគាត់បានបញ្ចេញមតិថាចង់ចាកចេញពីក្លឹប ក្នុងអំឡុងពេលព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦។
ក្រោយមក កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានសុំទោសក្លឹប និងអ្នកគាំទ្រ ប៉ុន្តែទម្រង់លេងរបស់គាត់ក្នុងរដូវកាលនេះ គឺមិនសូវមានប្រសិទ្ធភាពល្អដូច Raphinha នោះទេ។ Alvarez រកបាន ២ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ២ លើក ក្នុងការបង្ហាញខ្លួន ១១ ប្រកួតនៅគ្រប់កម្មវិធីប្រកួតទាំងអស់។
លោក Deco នាយកផ្នែកកីឡារបស់ Barcelona បានលើកឡើងតាំងពីខែកញ្ញាមកម្លេះថា រឿងរ៉ាវពាក់ព័ន្ធនឹង Alvarez គឺជារឿងអតីតកាលទៅហើយ ដោយពន្យល់ថា Atletico បានបដិសេធមិនព្រមចរចា ហើយក្លឹប Barcelona ក៏ត្រូវបង្ខំចិត្តពិចារណាលើជម្រើសផ្សេងទៀត។
ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍ថា កំពុងត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារកណ្តាល និងជាប្រធានក្រុម Virgil van Dijk ខណៈថ្នាក់ដឹកនាំក្លិបនៅតែផ្តល់តម្លៃខ្ពស់ចំពោះបទពិសោធន៍ សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់កីឡាករសញ្ជាតិហូឡង់រូបនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TEAMtalk ក្លិប Liverpool មានឆន្ទៈក្នុងការរក្សាទុកខ្សែការពារវ័យ 35 ឆ្នាំរូបនេះឱ្យបន្តស្នាក់នៅកីឡដ្ឋាន Anfield លើសពីរយៈពេលនៃកិច្ចសន្យាបច្ចុប្បន្ន ដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2027។...
ខ្សែបម្រើឆ្នើមរបស់ក្លិបអធិរាជស Real Madrid កីឡាករ Jude Bellingham និងខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lamine Yamal បានជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពទាំង ៥ រូប សម្រាប់ការប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំខែវិច្ឆិកា នៃក្របខណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ។ យោងតាមរបាយការណ៍ បេក្ខភាពសម្រាប់ពានរង្វាន់ La Liga Player of the Month ប្រចាំខែវិច្ឆិកា រួមមាន Jude Bellingham, Lamine Yamal, Yassir Zabiri, Julián Alvarez និង Ángel Fortuño។...
ក្លិបកាំភ្លើងធំ Arsenal ទទួលបានដំណឹងល្អមួយទាក់ទងនឹងស្ថានភាពរបួសរបស់អ្នកចាំទីដៃទីមួយ David Raya ខណៈកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអាចវិលត្រឡប់មកបង្ហាញខ្លួនក្នុងជំនួបដ៏សំខាន់ទល់នឹង Manchester City នៅថ្ងៃអាទិត្យខាងមុខ បន្ទាប់ពីខកខានការប្រកួតពានរង្វាន់ UEFA Champions League ដោយសារបញ្ហារបួសស្មា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន now.arsenal អ្នកចាំទីវ័យ 31 ឆ្នាំរូបនេះកំពុងស្ថិតក្នុងចំណោមជម្រើសដែលអាចចូលលេងក្នុងជម្រើសដំបូងរបស់លោក Mikel Arteta សម្រាប់ការប្រកួតទល់នឹង Manchester City។...
ក្លិប Tottenham Hotspur កំពុងប្រឈមនឹងបញ្ហាកម្លាំងកីឡាករនៅតំបន់ប្រយុទ្ធ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Savio ត្រូវបានរាយការណ៍ថានឹងអវត្តមានពីទីលានប្រកួតរយៈពេលជាច្រើនសប្តាហ៍ ដោយសាររបួសសាច់ដុំភ្លៅខាងក្រោយ។ យោងតាមសារព័ត៌មាន The Athletic កីឡាករវ័យ 22 ឆ្នាំរូបនេះអាចខកខានការប្រកួតទាំង 7 ដែលនៅសល់ក្នុងឆ្នាំ 2026 ប្រសិនបើស្ថានភាពរបួសរបស់គេត្រូវការពេលវេលាព្យាបាលយូរ។ បញ្ហារបួសរបស់ Savio ហាក់មានសភាពកាន់តែធ្ងន់ធ្ងរឡើង អំឡុងការប្រកួតដែល Tottenham បានយកឈ្នះលើ Ipswich Town ក្នុងលទ្ធផល 2-0 កាលពីចុងសប្តាហ៍កន្លងទៅ។...
Europa League Crystal Palace VS Real Sociedad Result ...