|
|
|
អ្នកគាំទ្រនៅក្នុង Saudi Pro League បានរកឃើញវិធីថោកដើម្បីបង្កឱ្យមានប្រតិកម្មពី Cristiano Ronaldo ។ អ្វីដែលពួកគេធ្វើគឺស្រែកដាក់ឈ្មោះ Messi។
Ronaldo ជាញឹកញយចាញ់ល្បិចនេះ សូម្បីតែពេលគាត់ស៊ុតបញ្ចូលទីដូចពេលដែលក្រុមរបស់គាត់ Al Nassr ធ្វើដំណើរទៅជួប Al Shabab ក្នុងការប្រកួតលីក។
កីឡាករជើងចាស់វ័យ 39 ឆ្នាំរូបនេះទើបតែស៊ុតបាល់ប៉េណាល់ទី នៅពេលដែលអ្នកគាំទ្រក្រុម Al Shabab ចាប់ផ្តើមស្រែកថា Messi ដើម្បីអោយគាត់ខឹង។
Ronaldo បានឆ្លើយតបក្នុងរបៀបគួរឲ្យស្អប់ខ្ពើម។ ដំបូង គាត់យកដៃខ្ទប់ត្រចៀក មុននឹងធ្វើកាយវិការទៅកាន់ប្រដាប់ភេទរបស់គាត់។
របាយការណ៍ជាច្រើនបាននិយាយថា Ronaldo នឹងត្រូវបានស៊ើបអង្កេតចំពោះកាយវិការដោយសហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីត។
Krud Super Cup Svay Rieng VS Visakha Result ...
យោងតាម SPORT ក្លឹប Barcelona បានទិញខ្សែប្រយុទ្ធ Gabriel Jesus របស់ក្លឹប Arsenal ក្នុងតម្លៃ 10 លានអឺរ៉ូ បូករួមទាំងប្រាក់បន្ថែមផ្សេងៗ ប៉ុន្តែនៅតែរក្សាការតាមប្រមាញ់ Julián Álvarez។...
យោងតាម Globo Esporte កីឡាករ Gabriel Martinelli បានយល់ព្រមចូលរួមជាមួយក្លឹប Al Hilal ក្នុងកិច្ចសន្យារយៈពេលបួនឆ្នាំ ហើយកំពុងរង់ចាំព័ត៌មានលម្អិតចុងក្រោយនៃការផ្ទេររបស់គាត់ពីក្លឹប Arsenal។...
Liverpool បានកក់ Bradley Barcola សម្រាប់ការពិនិត្យសុខភាពនៅថ្ងៃអាទិត្យ ខណៈដែលខ្សែបម្រើស្លាប Paris Saint-Germain រូបនេះជិតដល់ការផ្ទេរដ៏ជោគជ័យមួយទៅកាន់ Anfield។...
អ្នកជំនាញផ្ទេរកីឡាករអ៊ីតាលី Fabrizio Romano បានរាយការណ៍ថា Atletico Madrid កំពុងស្ថិតក្នុងការពិភាក្សាយ៉ាងសកម្មដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Jonathan David របស់ Juventus។...