|
|
|
Raheem Sterling បាននិយាយថា អង់គ្លេសមិនខ្លាចនឹងប្រឈមមុខជាមួយបារាំង ព័រទុយហ្គាល់ឬអាល្លឺម៉ង់នៅវគ្គ១៦ក្រុមចុងក្រោយពាន Euro ២០២០ ឡើយ បន្ទាប់ពីពួកគេបានឡើងទៅជុំបន្ទាប់

ក្នុងការប្រកួតកាលពីយប់មិញ អង់គ្លេសបានយកឈ្នះឆេក ១-០ ដែលជាការតែតបញ្ចូលទីរបស់ Sterling នៅនាទីទី១២ ខណៈក្រូអាតបំបាក់ស្កុតឡែន ៣-១។ លទ្ធផលនេះអង់គ្លេសមាន៧ពិន្ទុឈរលេខមួយក្នុងពូល D ឯក្រូអាតនៅលេខពីរ។

តាមការរៀបចំទុកនៅវគ្គ១៦ក្រុមចុងក្រោយ អង់គ្លេសនឹងត្រូវជួបក្រុមលេខ២ប្រចាំពូល F។ ពូល F ដែលមាន បារាំង ព័រទុយហ្គាល់ អាល្លឺម៉ង់ និងហុងគ្រីត្រូវលេងបង្គប់ប្រកួតទីបីនៅយប់នេះដើម្បីស្វែងរកក្រុមឡើងទៅវគ្គបន្ត។
Sterling បានបង្ហាញជំហរថា នៅចំណុចខ្លះគឺត្រូវប្រឈមមុខនឹងក្រុមល្អបំផុត ហើយចំណុចរួមធំនៃកម្មវិធីប្រកួតមួយគឺត្រូវប្រជែងជាមួយខ្លួនឯង។ ទោះត្រូវជួបក្រុមណាក៏ដោយ ក៏មិនខ្លាចដែរ៕
Liverpool បានកក់ Bradley Barcola សម្រាប់ការពិនិត្យសុខភាពនៅថ្ងៃអាទិត្យ ខណៈដែលខ្សែបម្រើស្លាប Paris Saint-Germain រូបនេះជិតដល់ការផ្ទេរដ៏ជោគជ័យមួយទៅកាន់ Anfield។...
អ្នកជំនាញផ្ទេរកីឡាករអ៊ីតាលី Fabrizio Romano បានរាយការណ៍ថា Atletico Madrid កំពុងស្ថិតក្នុងការពិភាក្សាយ៉ាងសកម្មដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Jonathan David របស់ Juventus។...
ក្លឹប Como បានប្រកាសពីការចុះហត្ថលេខាលើកីឡាករ Samuele Ricci ពីក្លឹប AC Milan ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាល 2026/27 ជាមួយនឹងជម្រើសក្នុងការធ្វើឱ្យការផ្ទេរនេះក្លាយជាអចិន្ត្រៃយ៍។...
La Liga Sevilla VS Atl Madrid Result ...
Serie A Juventus VS Parma Result ...