|
|
|
Thierry Henry បាននិយាយថា គាត់មានគុណសម្បត្តិមិនគួរឱ្យជឿ ហើយអ្នកមិនទាន់ឃើញអ្វីនៅឡើយទេ វាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ វាមិនមែនញឹកញាប់ទេដែលអ្នកទទួលបានកីឡាករបែបនេះ។
Michael Olise គឺជាតួអង្គសំខាន់ក្នុងដំណើរក្រុមរបស់គាត់ទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដោយចាប់ផ្តើមក្នុងការប្រកួតចំនួន 4 ក្នុងចំណោម 5 ប្រកួត។ គាត់ត្រូវបានសម្រាកសម្រាប់ការប្រកួតវគ្គចែកពូលចុងក្រោយ ខណៈដែលក្រុមរបស់គាត់បានទទួលបានកៅអីក្នុងវគ្គជម្រុះរួចហើយ។
គាត់បានស៊ុតបាល់បញ្ចូលទីពីរដង រួមទាំងគ្រាប់បាល់ដ៏សំខាន់ក្នុងការឈ្នះ 3-1 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រម៉ោងបន្ថែមលើអេហ្ស៊ីប ជួយក្រុមរបស់គាត់ឈានដល់ការប្រកួតមេដាយមាសនៅ Parc des Princes ក្នុងទីក្រុងប៉ារីស។ គាត់ក៏បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន5ដងក្នុងការប្រកួតកីឡាអូឡាំពិក។
ទម្រង់លេងដ៏រឹងមាំរបស់ Olise ធ្វើតាមរដូវកាលដ៏គួរឱ្យចាប់អារម្មណ៍ជាមួយ Crystal Palace ជាកន្លែងដែលគាត់បានស៊ុតបញ្ចូលទីបាន 10 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 6 ដងក្នុងការប្រកួតត្រឹមតែ 19 ប្រកួតក្នុងក្របខ័ណ្ឌ Premier League ទោះបីជាមានបញ្ហារបួសក៏ដោយ។ ទម្រង់លេងរបស់គាត់បានទាក់ទាញចំណាប់អារម្មណ៍របស់ Bayern Munich ដែលនាំឱ្យពួកគេចុះហត្ថលេខាលើគាត់នៅរដូវក្តៅនេះ។
ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍ថា កំពុងត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារកណ្តាល និងជាប្រធានក្រុម Virgil van Dijk ខណៈថ្នាក់ដឹកនាំក្លិបនៅតែផ្តល់តម្លៃខ្ពស់ចំពោះបទពិសោធន៍ សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់កីឡាករសញ្ជាតិហូឡង់រូបនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TEAMtalk ក្លិប Liverpool មានឆន្ទៈក្នុងការរក្សាទុកខ្សែការពារវ័យ 35 ឆ្នាំរូបនេះឱ្យបន្តស្នាក់នៅកីឡដ្ឋាន Anfield លើសពីរយៈពេលនៃកិច្ចសន្យាបច្ចុប្បន្ន ដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2027។...
ខ្សែបម្រើឆ្នើមរបស់ក្លិបអធិរាជស Real Madrid កីឡាករ Jude Bellingham និងខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lamine Yamal បានជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពទាំង ៥ រូប សម្រាប់ការប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំខែវិច្ឆិកា នៃក្របខណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ។ យោងតាមរបាយការណ៍ បេក្ខភាពសម្រាប់ពានរង្វាន់ La Liga Player of the Month ប្រចាំខែវិច្ឆិកា រួមមាន Jude Bellingham, Lamine Yamal, Yassir Zabiri, Julián Alvarez និង Ángel Fortuño។...
ក្លិបកាំភ្លើងធំ Arsenal ទទួលបានដំណឹងល្អមួយទាក់ទងនឹងស្ថានភាពរបួសរបស់អ្នកចាំទីដៃទីមួយ David Raya ខណៈកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអាចវិលត្រឡប់មកបង្ហាញខ្លួនក្នុងជំនួបដ៏សំខាន់ទល់នឹង Manchester City នៅថ្ងៃអាទិត្យខាងមុខ បន្ទាប់ពីខកខានការប្រកួតពានរង្វាន់ UEFA Champions League ដោយសារបញ្ហារបួសស្មា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន now.arsenal អ្នកចាំទីវ័យ 31 ឆ្នាំរូបនេះកំពុងស្ថិតក្នុងចំណោមជម្រើសដែលអាចចូលលេងក្នុងជម្រើសដំបូងរបស់លោក Mikel Arteta សម្រាប់ការប្រកួតទល់នឹង Manchester City។...
ក្លិប Tottenham Hotspur កំពុងប្រឈមនឹងបញ្ហាកម្លាំងកីឡាករនៅតំបន់ប្រយុទ្ធ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Savio ត្រូវបានរាយការណ៍ថានឹងអវត្តមានពីទីលានប្រកួតរយៈពេលជាច្រើនសប្តាហ៍ ដោយសាររបួសសាច់ដុំភ្លៅខាងក្រោយ។ យោងតាមសារព័ត៌មាន The Athletic កីឡាករវ័យ 22 ឆ្នាំរូបនេះអាចខកខានការប្រកួតទាំង 7 ដែលនៅសល់ក្នុងឆ្នាំ 2026 ប្រសិនបើស្ថានភាពរបួសរបស់គេត្រូវការពេលវេលាព្យាបាលយូរ។ បញ្ហារបួសរបស់ Savio ហាក់មានសភាពកាន់តែធ្ងន់ធ្ងរឡើង អំឡុងការប្រកួតដែល Tottenham បានយកឈ្នះលើ Ipswich Town ក្នុងលទ្ធផល 2-0 កាលពីចុងសប្តាហ៍កន្លងទៅ។...
Europa League Crystal Palace VS Real Sociedad Result ...