|
|
|
ក្លឹបយក្សរបស់បារាំង Paris Saint-Germain កំពុងតាមដានខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអង់គ្លេសម្នាក់ពីក្រុមបិសាចក្រហម Manchester United នារដូវក្តៅខាងមុខ ។

គួរបញ្ជាក់ថាខ្សែប្រយុទ្ធដែល PSG តាមឃ្លាំមើលនោះគឺ Marcus Rashford ដែលបច្ចុប្បន្នកំពុងលេងអោយ Manutd ។ បន្ទាប់ពីមានដំណឹងលេចលឺថាខ្សែប្រយុទ្ធកំពុងឡើងជើងខ្លាំង Kylian Mbappé គ្រោងនឹងចាកចេញពីទឹកដីប្រទេសបារាំងនារដូវក្តៅខាងមុខ ធ្វើអោយ PSG កំពុងស្វះស្វែងរកខ្សែប្រយុទ្ធឆ្នើមម្នាក់មកជំនួសកន្លែងគេ ។

ស្របពេលដែលអនាគតរបស់ Rashford ហាក់នៅមានភាពស្រពេចស្រពិលដូចគ្នា ខណៈដែលកុងត្រារបស់គេនិងផុតសុពលភាពនៅរដូវក្តៅ 2023 ជាមួយ Manchester United ៕
ប្រភព : Fabrizio Romano
នេះគ្រាន់តែជាការប្រកួត World Cup ដំបូងរបស់គាត់នៅរដូវក្តៅនេះ ហើយ Lionel Messi បានបង្កើត និងបំបែកកំណត់ត្រារួចហើយ។...
Michael Olise របស់ក្រុម Bayern ទទួលបានពានរង្វាន់ FIFA Man of the Match ជាផ្លូវការក្នុងអំឡុងពេលបង្ហាញខ្លួនលើកដំបូងដ៏អស្ចារ្យរបស់គាត់នៅក្នុងព្រឹត្តិការណ៍ World Cup កាលពីថ្ងៃអង្គារ។...
FIFA World Cup Argentina VS Algeria Result ...
FIFA World Cup Iraq VS Norway Result ...
FIFA World Cup France VS Senegal Result ...