|
|
|
Pedri ខ្សែបម្រើរបស់ក្លឹប Barcelona ត្រូវបានប្រកាសថាជាអ្នកឈ្នះពានរង្វាន់កីឡា Canary Islands ឆ្នាំ ២០២៦ ដោយចែករំលែកជ័យលាភីនេះជាមួយ Yeremi Pino (មកពីក្លឹប Crystal Palace) និងកីឡាករចំបាប់ Eusebio Ledesma។
រដ្ឋាភិបាលនៃតំបន់ Canary Islands បានផ្តល់ពានរង្វាន់នេះដល់កីឡាករដែលកើតនៅក្នុងតំបន់នេះដ៏ឆ្នើមបំផុត បន្ទាប់ពីគាត់បានឆ្លងកាត់រដូវកាល ២០២៥/២៦ ដ៏ជោគជ័យ។ Pedri គឺជាតួអង្គសំខាន់ដែលជួយឱ្យ Barcelona ឈ្នះពានរង្វាន់ក្នុងស្រុកចំនួនពីរ (double) មុនពេលគាត់ជួយក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះពានរង្វាន់ World Cup នៅរដូវក្តៅកន្លងទៅនេះ។
ទោះជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលនោះគឺថា កីឡាករវ័យ ២៣ ឆ្នាំរូបនេះ មិនត្រូវបានគេដាក់ឈ្មោះក្នុងបញ្ជីបេក្ខភាពចុងក្រោយទាំង ៣០ នាក់សម្រាប់ពានរង្វាន់ Ballon d’Or នោះទេ។
ទោះបីជាបែបនេះក្តី គាត់នៅតែជាសសរស្តម្ភដ៏សំខាន់សម្រាប់ក្រុមរបស់លោក Hansi Flick។ ខណៈពេលដែលតារាល្បីៗដូចជា Raphinha និង Lamine Yamal ទទួលបានការចាប់អារម្មណ៍ខ្លាំងតាមរយៈការបង្ហាញទម្រង់លេងដ៏អស្ចារ្យនោះ ឥទ្ធិពលរបស់ Pedri នៅតំបន់បម្រើកណ្តាល ជារឿយៗត្រូវបានគេមើលរំលង។
នៅក្នុងរដូវកាលនេះ Pedri បង្ហាញទម្រង់លេងបានយ៉ាងមុតស្រួច ដោយរកបាន ១ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី (assists) បាន ៣ លើក ក្នុងការប្រកួតចំនួន ១៣ លើកឱ្យ Barcelona។
ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍ថា កំពុងត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារកណ្តាល និងជាប្រធានក្រុម Virgil van Dijk ខណៈថ្នាក់ដឹកនាំក្លិបនៅតែផ្តល់តម្លៃខ្ពស់ចំពោះបទពិសោធន៍ សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់កីឡាករសញ្ជាតិហូឡង់រូបនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TEAMtalk ក្លិប Liverpool មានឆន្ទៈក្នុងការរក្សាទុកខ្សែការពារវ័យ 35 ឆ្នាំរូបនេះឱ្យបន្តស្នាក់នៅកីឡដ្ឋាន Anfield លើសពីរយៈពេលនៃកិច្ចសន្យាបច្ចុប្បន្ន ដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2027។...
ខ្សែបម្រើឆ្នើមរបស់ក្លិបអធិរាជស Real Madrid កីឡាករ Jude Bellingham និងខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lamine Yamal បានជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពទាំង ៥ រូប សម្រាប់ការប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំខែវិច្ឆិកា នៃក្របខណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ។ យោងតាមរបាយការណ៍ បេក្ខភាពសម្រាប់ពានរង្វាន់ La Liga Player of the Month ប្រចាំខែវិច្ឆិកា រួមមាន Jude Bellingham, Lamine Yamal, Yassir Zabiri, Julián Alvarez និង Ángel Fortuño។...
ក្លិបកាំភ្លើងធំ Arsenal ទទួលបានដំណឹងល្អមួយទាក់ទងនឹងស្ថានភាពរបួសរបស់អ្នកចាំទីដៃទីមួយ David Raya ខណៈកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអាចវិលត្រឡប់មកបង្ហាញខ្លួនក្នុងជំនួបដ៏សំខាន់ទល់នឹង Manchester City នៅថ្ងៃអាទិត្យខាងមុខ បន្ទាប់ពីខកខានការប្រកួតពានរង្វាន់ UEFA Champions League ដោយសារបញ្ហារបួសស្មា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន now.arsenal អ្នកចាំទីវ័យ 31 ឆ្នាំរូបនេះកំពុងស្ថិតក្នុងចំណោមជម្រើសដែលអាចចូលលេងក្នុងជម្រើសដំបូងរបស់លោក Mikel Arteta សម្រាប់ការប្រកួតទល់នឹង Manchester City។...
ក្លិប Tottenham Hotspur កំពុងប្រឈមនឹងបញ្ហាកម្លាំងកីឡាករនៅតំបន់ប្រយុទ្ធ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Savio ត្រូវបានរាយការណ៍ថានឹងអវត្តមានពីទីលានប្រកួតរយៈពេលជាច្រើនសប្តាហ៍ ដោយសាររបួសសាច់ដុំភ្លៅខាងក្រោយ។ យោងតាមសារព័ត៌មាន The Athletic កីឡាករវ័យ 22 ឆ្នាំរូបនេះអាចខកខានការប្រកួតទាំង 7 ដែលនៅសល់ក្នុងឆ្នាំ 2026 ប្រសិនបើស្ថានភាពរបួសរបស់គេត្រូវការពេលវេលាព្យាបាលយូរ។ បញ្ហារបួសរបស់ Savio ហាក់មានសភាពកាន់តែធ្ងន់ធ្ងរឡើង អំឡុងការប្រកួតដែល Tottenham បានយកឈ្នះលើ Ipswich Town ក្នុងលទ្ធផល 2-0 កាលពីចុងសប្តាហ៍កន្លងទៅ។...
Europa League Crystal Palace VS Real Sociedad Result ...