|
|
|
ក្លឹបបិសាចក្រហម Manchester United បានធ្វើការបដិសេធមិនព្រមដោះដូរខ្សែការពារ Harry Maguire ទៅឲ្យក្លឹប Barcelona ឡើយ។ Barcelona ចង់បាន Maguire ពី Man Utd ដោយ Barca ចង់ដោះដូរខ្សែបម្រើខ្លួន Frenkie De Jong នឹង Maguire ជាមួយក្រុមបិសាចក្រហម និងឲ្យក្រុមនេះបន្ថែមលុយ ព្រោះតែ Barca ដឹងច្បាស់ថា Man Utd ចង់បាន De Jong ។

ទោះជាយ៉ាងណាក្តី Man Utd ជាពិសេសគឺលោក Erik ten Hag អ្នកចាត់ការថ្មីបដិសេធមិនព្រម ដោយចង់ទុក Maguire នៅក្លឹបលោកដដែល ដោយសុខចិត្តចង់ទិញ De Jong ពី Barcelona ដោយប្រើលុយសុទ្ធគ្មានការដោះដូរ៕
ប្រភព៖ Sky Sport
Krud Super Cup Svay Rieng VS Visakha Result ...
យោងតាម SPORT ក្លឹប Barcelona បានទិញខ្សែប្រយុទ្ធ Gabriel Jesus របស់ក្លឹប Arsenal ក្នុងតម្លៃ 10 លានអឺរ៉ូ បូករួមទាំងប្រាក់បន្ថែមផ្សេងៗ ប៉ុន្តែនៅតែរក្សាការតាមប្រមាញ់ Julián Álvarez។...
យោងតាម Globo Esporte កីឡាករ Gabriel Martinelli បានយល់ព្រមចូលរួមជាមួយក្លឹប Al Hilal ក្នុងកិច្ចសន្យារយៈពេលបួនឆ្នាំ ហើយកំពុងរង់ចាំព័ត៌មានលម្អិតចុងក្រោយនៃការផ្ទេររបស់គាត់ពីក្លឹប Arsenal។...
Liverpool បានកក់ Bradley Barcola សម្រាប់ការពិនិត្យសុខភាពនៅថ្ងៃអាទិត្យ ខណៈដែលខ្សែបម្រើស្លាប Paris Saint-Germain រូបនេះជិតដល់ការផ្ទេរដ៏ជោគជ័យមួយទៅកាន់ Anfield។...
អ្នកជំនាញផ្ទេរកីឡាករអ៊ីតាលី Fabrizio Romano បានរាយការណ៍ថា Atletico Madrid កំពុងស្ថិតក្នុងការពិភាក្សាយ៉ាងសកម្មដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Jonathan David របស់ Juventus។...