|
|
|
ក្លឹប Leeds United បានធ្វើការប្រកាសជាផ្លូវការកាលពីម្សិលមិញ ក្នុងការនាំយកបានខ្សែប្រយុទ្ធ Luis Sinisterra ពីក្លឹប Feyenoord ប្រទេសហូឡង់។

Sinisterra បានព្រមព្រៀងចុះកុងត្រាមកលេងឲ្យ Leeds រយៈពេល៥ឆ្នាំ ចាប់ពីរដូវកាលឆ្នាំ២០២២/២៣ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។ គួរបញ្ជាក់ថា Leeds ចាយលុយសរុបប្រមាណ ២៥.៥លានដុល្លារ ដើម្បីទិញយកកីឡាករវ័យ២៣ឆ្នាំខាងលើ ពី Feyenoord ។ Sinisterra ប្រឡូកក្នុងអាជីពកីឡាករក្រុមឈុតធំតាំងពីឆ្នាំ២០១៦មក ដោយលេងឲ្យក្លឹបកូឡុំប៊ី Once Caldas នឹងផ្លាស់មកលេងឲ្យ Feyenoord នៅក្នុងរដូវកាលឆ្នាំ២០១៨/១៩ ដោយចូលរួមប្រកួតសរុប ១៥៦ប្រកួត និងស៊ុតចូល ៤១គ្រាប់៕
ប្រភព ៖ The Sun
Premier League Leeds VS Burnley Match ...
ក្លឹប Borussia Dortmund ចាប់អារម្មណ៍លើ Gonzalo Garcia ប៉ុន្តែមិនទាន់មានការពិភាក្សាជាក់ស្តែងណាមួយកើតឡើងនៅឡើយទេ នេះបើយោងតាមរបាយការណ៍របស់ Sky Sport។...
យោងតាម Diario Sport បន្ទប់ផ្លាស់សំលៀកបំពាក់របស់ក្រុម Barcelona ប្តេជ្ញាចិត្តថានឹងដណ្តើមយកពានរង្វាន់ La Liga ឲ្យបានឆាប់បំផុតនៅចុងសប្តាហ៍នេះ នៅពេលដែលពួកគេប្រកួតជាមួយក្រុម Osasuna ហើយមិនចង់រង់ចាំរហូតដល់ការប្រកួត El Clasico នៅថ្ងៃទី 10 ខែឧសភានោះទេ។...