|
|
|
Real Madrid ត្រូវអង្គុយយ៉ាងយូរនៅកីឡដ្ឋាន Etihad ខណៈជើងទី 2បានបញ្ចប់ក្នុងលទ្ធផលស្មើ 1-1 ដែលធ្វើឲ្យការប្រកួតត្រូវបានបាល់ប៉េណាល់ទី។ បន្ទាប់មកក្រុម Whites បានយកឈ្នះ Man City ក្នុងលទ្ធផល 4-3 ដោយការស៊ុតបាល់ប៉េណាល់ទី។
លោក Pep Guardiola គឺជាសុភាពបុរសដ៏ល្អបំផុត ខណៈដែលគាត់បានទទួលយកការបរាជ័យដោយមិនត្អូញត្អែរអំពីទម្រង់លេងរបស់ Whites នោះទេ។
គ្រូបង្វឹករបស់ក្រុម City បាននិយាយថា ជាដំបូងសូមអបអរសាទរចំពោះ Real Madrid។ ពួកគេការពារយ៉ាងបានយ៉ាងល្អ ជាមួយនឹងសាមគ្គីភាពមិនគួរឱ្យជឿ។
យើងបានបង្កើតឱកាសដើម្បីធ្វើវា ប៉ុន្តែបាល់ទាត់គឺអំពីការស៊ុតបាល់បញ្ចូលទី។ សូមអរគុណដល់កីឡាកររបស់ខ្ញុំ។ វាជាអាជីវកម្មលទ្ធផល ពួកគេស្ថិតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។
យើងធ្វើគ្រប់យ៉ាងដើម្បីស្ទើរតែធ្វើ ហើយចាញ់យ៉ាងនេះ ឈឺណាស់ ប៉ុន្តែយើងចាញ់យ៉ាងអស្ចារ្យ
Johan Cruyff បាននិយាយថាសំណាងមិនមានទេ ខ្ញុំយល់ព្រម។ ចាញ់បែបនេះឈឺណាស់ យើងមានអារម្មណ៍មិនល្អ ប៉ុន្តែយើងបានធ្វើអស់ពីសមត្ថភាព។ តើខ្ញុំអាចនិយាយអ្វីទៅកាន់កីឡាករទាំងនេះ។ យើងបានបង្ហាញថាយើងអាចលេងទល់នឹងក្រុមធំមួយ។ តើយើងអាចធ្វើអ្វីបានទៀត?
ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍ថា កំពុងត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារកណ្តាល និងជាប្រធានក្រុម Virgil van Dijk ខណៈថ្នាក់ដឹកនាំក្លិបនៅតែផ្តល់តម្លៃខ្ពស់ចំពោះបទពិសោធន៍ សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់កីឡាករសញ្ជាតិហូឡង់រូបនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TEAMtalk ក្លិប Liverpool មានឆន្ទៈក្នុងការរក្សាទុកខ្សែការពារវ័យ 35 ឆ្នាំរូបនេះឱ្យបន្តស្នាក់នៅកីឡដ្ឋាន Anfield លើសពីរយៈពេលនៃកិច្ចសន្យាបច្ចុប្បន្ន ដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2027។...
ខ្សែបម្រើឆ្នើមរបស់ក្លិបអធិរាជស Real Madrid កីឡាករ Jude Bellingham និងខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lamine Yamal បានជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពទាំង ៥ រូប សម្រាប់ការប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំខែវិច្ឆិកា នៃក្របខណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ។ យោងតាមរបាយការណ៍ បេក្ខភាពសម្រាប់ពានរង្វាន់ La Liga Player of the Month ប្រចាំខែវិច្ឆិកា រួមមាន Jude Bellingham, Lamine Yamal, Yassir Zabiri, Julián Alvarez និង Ángel Fortuño។...
ក្លិបកាំភ្លើងធំ Arsenal ទទួលបានដំណឹងល្អមួយទាក់ទងនឹងស្ថានភាពរបួសរបស់អ្នកចាំទីដៃទីមួយ David Raya ខណៈកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអាចវិលត្រឡប់មកបង្ហាញខ្លួនក្នុងជំនួបដ៏សំខាន់ទល់នឹង Manchester City នៅថ្ងៃអាទិត្យខាងមុខ បន្ទាប់ពីខកខានការប្រកួតពានរង្វាន់ UEFA Champions League ដោយសារបញ្ហារបួសស្មា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន now.arsenal អ្នកចាំទីវ័យ 31 ឆ្នាំរូបនេះកំពុងស្ថិតក្នុងចំណោមជម្រើសដែលអាចចូលលេងក្នុងជម្រើសដំបូងរបស់លោក Mikel Arteta សម្រាប់ការប្រកួតទល់នឹង Manchester City។...
ក្លិប Tottenham Hotspur កំពុងប្រឈមនឹងបញ្ហាកម្លាំងកីឡាករនៅតំបន់ប្រយុទ្ធ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Savio ត្រូវបានរាយការណ៍ថានឹងអវត្តមានពីទីលានប្រកួតរយៈពេលជាច្រើនសប្តាហ៍ ដោយសាររបួសសាច់ដុំភ្លៅខាងក្រោយ។ យោងតាមសារព័ត៌មាន The Athletic កីឡាករវ័យ 22 ឆ្នាំរូបនេះអាចខកខានការប្រកួតទាំង 7 ដែលនៅសល់ក្នុងឆ្នាំ 2026 ប្រសិនបើស្ថានភាពរបួសរបស់គេត្រូវការពេលវេលាព្យាបាលយូរ។ បញ្ហារបួសរបស់ Savio ហាក់មានសភាពកាន់តែធ្ងន់ធ្ងរឡើង អំឡុងការប្រកួតដែល Tottenham បានយកឈ្នះលើ Ipswich Town ក្នុងលទ្ធផល 2-0 កាលពីចុងសប្តាហ៍កន្លងទៅ។...
Europa League Crystal Palace VS Real Sociedad Result ...