|
|
អ្នកចាត់ការទូទៅ Ralf Rangnick របស់បិសាចក្រហម Manchester United បានលើកឡើងថា Harry Maguire ហាក់ធ្វើមិនបានល្អនៅប៉ុន្មានប្រកួតចុងក្រោយ ។ លោកបន្ថែមទៀតថា ៖ " នៅពីរប្រកួតចុងក្រោយគេហាក់ធ្វើមិនបានល្អទាល់តែសោះ ក្នុងជំនួបជាមួយ Southampton និង Burnley តែទោះជាយ៉ាងណាគេនៅតែជាប្រធានក្រុមរបស់យើង " ។
គួរបញ្ជាក់ថាខ្សែការពារវ័យ ២៨ឆ្នាំរូបនេះបានតែងតាំងជាប្រធានក្រុមក្នុងកំឡុងលោក Ole Gunnar Solskjaer អតីតអ្នកចាត់ការទូទៅរបស់ Manutd តាំងពីឆ្នាំ ២០២០មកម្ល៉េះ បន្ទាប់ពីគេផ្ទេរមកទឺកដី Old Trafford ក្នុងតម្លៃខ្លួន ៨០លានផោន ដែលធ្វើអោយគេក្លាយជាខ្សែការពារដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងលោក ៕
ប្រភព : Sky Sports
PREMIER LEAGUE ASTON VILLA VS NEWCASTLE ...
PREMIER LEAGUE EVERTON VS MANCHESTER CITY ...
BUNDESLIGA FC HEIDENHEIM VS BAYERN MUNICH ...
គ្រប់គ្នាសុទ្ធតែបានដឹងពីសារៈសំខាន់នៃការប្រកួតនេះ ព្រោះក្រុមដែលឈ្នះការប្រកួតនេះនឹងបន្តក្នុងការប្រកួតប្រជែងដណ្តើមពាន។ យើងនឹងខំប្រឹងឲ្យអស់ពីលទ្ធភាព និងប្រើប្រាស់កម្លាំងឲ្យអស់ដើម្បីលេងទល់វិសាខា និងធ្វើយ៉ាងណាដើម្បី 3ពិន្ទុ។...