|
|
|
ហង្សក្រហម Liverpool បានយកឈ្នះ Inter Milan ដោយលទ្ធផល ២-០ កាលពីយប់មិញក្នុងវគ្គ ១៦ក្រុម UCL ។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Roberto Firmino គឺជាអ្នករកគ្រាប់បាល់ទី១ អោយ Liverpool នៅនាទី ៧៥ បញ្ជូនដោយ Andrew Robertson ។ សម្រាប់គ្រាប់ទី២ ស៊ុតបញ្ចូលទីដោយ Mohamed Salah ខ្សែប្រយុទ្ធសញ្ជាតិអេហ្សីបនៅនាទី ៨៣ ។


ជាលទ្ធផល Liverpool បានយកឈ្នះ Inter Milan នៅជើងទី១ ខណៈឯជើងទី២ និងត្រូវធ្វើឡើងនៅខែក្រោយក្នុងទឹកដី Anfield ។ គួរបញ្ជាក់ថាជ័យជំនះកាលពីយប់មិញធ្វើអោយហង្សក្រហម Liverpool ក្លាយជាក្រុមទី១ ដែលឈ្នះ ៧ប្រកួតជាប់គ្នាក្នុង UEFA Champions League ៕
ប្រភព : BBC Sports
Premier League Leeds VS West Ham ...
ខ្សែបម្រើស្លាប Raphinha របស់ក្លឹប Barcelona ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវិលត្រឡប់ទៅកាន់ការប្រកួត El Clasico ដោយបន្ទប់ផ្លាស់សំលៀកបំពាក់បាននិយាយថាគាត់ មានសុខភាពពេញលេញ 100% ហើយខ្ញុំចង់លេង បន្ទាប់ពីហ្វឹកហាត់យ៉ាងខ្លាំង នេះបើយោងតាមប្រភពព័ត៌មានផ្ទៃក្នុង។...
លោក Gary Neville បានលើកយកខ្សែការពារក្រុម Arsenal គឺ Jurrien Timber ជាខ្សែការពារស្លាបល្អបំផុតនៅក្នុងក្របខ័ណ្ឌ Premier League និងជាខ្សែការពារស្លាបស្តាំល្អបំផុតទីពីរនៅលើពិភពលោក។...
យោងតាម Mario Cortegana ការធ្វើតេស្តដំបូងបញ្ជាក់ថា Raul Asencio មិនរងរបួសក្នុងការប្រកួតរបស់ Real Madrid ទល់នឹង Juventus នោះទេ។...
ខ្សែបម្រើ Fermin Lopez របស់ក្លឹប Barcelona ត្រូវបានតែងតាំងជាកីឡាករឆ្នើមប្រចាំសប្តាហ៍នៃក្របខ័ណ្ឌ UEFA Champions League បន្ទាប់ពីគាត់ស៊ុតបានបីគ្រាប់ក្នុងជ័យជម្នះ 6-1 លើក្រុម Olympiacos ។...