|
|
ក្លឹប Inter Milan កំពុងសម្លឹងឃើញខ្សែប្រយុទ្ធម្នាក់របស់បិសាចក្រហម Manchester United មកជំនួសកន្លែងកីឡាករ Alexis Sanchez នារដូវក្តៅខាងមុខ ។ គួរបញ្ជាក់ថាកីឡាករដែល Inter Milan ចាប់អារម្មណ៍នោះគឺ Edison Cavani ស្របពេលអនាគតរបស់កីឡាករ Sanchez ហាក់កំពុងស្ថិតនៅក្នុងភាពសង្ស័យ ។
មូលហេតុដែលក្រុមលោក Simone Inzaghi អ្នកចាត់ការទូទៅ Inter Milan ចង់បាន Cavani គឺដោយសារខ្សែប្រយុទ្ធរូបនេះពោរពេញដោយបទពិសោធន៍ ស្របពេលដែលកុងត្រារបស់គេជាមួយបិសាចក្រហមនិងអស់សុពលភាពនារដូវក្តៅខាងមុខ ។
ប្រសិនបើក្រុម Milan ពិតជាអាចទិញយកមកបាន នោះ Cavani នឹងត្រលប់មកកាន់ក្របខ័ណ្ឌ Serie A សារជាថ្មី បន្ទាប់ពីចាកចេញអស់រយៈពេល ៩ ឆ្នាំ ពីក្លិប Napoli ក្នុងឆ្នាំ ២០១៣ ៕
ប្រភព ៖ BBC Sports
LA LIGA REAL MADRID VS ATHLETIC CLUB ...
PREMIER LEAGUE LEICESTER CITY VS LIVERPOOL ...
PREMIER LEAGUE IPSWICH TOWN VS ARSENAL ...
មតិផ្ទាល់ខ្លួនរបស់ខ្ញុំ សម្រាប់ការជ្រើសរើសកីឡាករពីកម្ពុជា គួរតែជាកីឡាករកម្ពុជា កីឡាករកម្ពុជាសុទ្ធសាធ ។...