|
|
តារាបាល់ទាត់ប្រេស៊ីល Rodrygo បានបង្កើតកំណត់ត្រាពិសេសមួយអំឡុងពេលក្រុម Real Madrid ទទួលជ័យជម្នះ 3-1 លើក្រុម Stuttgart ក្នុងក្របខ័ណ្ឌ Champions League កាលពីយប់ថ្ងៃអង្គារនៅឯកីឡដ្ឋាន Santiago Bernabeu ។
Rodrygo បានបង្កើតគ្រាប់បាល់ដំបូងដែលស៊ុតបញ្ចូលទីដោយ Kylian Mbappe នៅដើមតង់ទីពីរ ដែលជួយឱ្យគាត់វ៉ាដាច់កីឡាករមិត្តរួមជាតិ និងជាវីរបុរសបាល់ទាត់របស់គាត់ Ronaldinho ក្នុងតារាង assist ក្នុងក្របខ័ណ្ឌ Champions League ។
Assist របស់ Rodrygo គឺជាលើកទី 12 របស់គាត់នៅក្នុងការប្រកួត ខណៈដែលគាត់បានវ៉ាដាច់ Ronaldinho ដែលបានចុះឈ្មោះ 11 assists ក្នុងអាជីពរបស់គាត់នៅ Champions League ។
ជ័យជម្នះនេះបានធ្វើឱ្យ Real Madrid ទទួលបានបីពិន្ទុដំបូងរបស់ពួកគេ ដោយឈរនៅលេខរៀងទី 4 ក្នុងពូល ខណៈដែល Stuttgart ស្ថិតនៅបាតតារាងដោយគ្មានពិន្ទុ។
LA LIGA REAL MADRID VS ATHLETIC CLUB ...
PREMIER LEAGUE LEICESTER CITY VS LIVERPOOL ...
PREMIER LEAGUE IPSWICH TOWN VS ARSENAL ...
មតិផ្ទាល់ខ្លួនរបស់ខ្ញុំ សម្រាប់ការជ្រើសរើសកីឡាករពីកម្ពុជា គួរតែជាកីឡាករកម្ពុជា កីឡាករកម្ពុជាសុទ្ធសាធ ។...