|
|
អ្នកចាត់ការក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp និយាយឲថា បន្ទាប់ពីខ្សែប្រយុទ្ធ Sadio Mane ចាកចេញទៅកាន់ Bayern Munich ក្រុមរបស់លោកត្រូវកែប្រែទម្រង់លេងសារជាថ្មីជាមួយនឹងកីឡាករដែលកំពុងមានវត្តមានស្រាប់នៅក្លឹបលោក។
លោក Klopp និយាយត្រង់ៗថា៖" ពិតប្រាកដណាស់ យើងមានការផ្លាស់ប្ដូរតិចតួចនៅក្នុងក្រុមបន្ទាប់ពីយើងបានបាត់ Mane ចេញទៅដែលជាកីឡាករម្នាក់ស្ថិតក្នុងជម្រើសដំបូងជានិច្ចនៅក្នុងក្លឹបយើងអស់រយៈពេល៦ឆ្នាំចុងក្រោយនេះ។ យ៉ាងណាក្ដីរឿងក្នុងបាល់ទាត់តែអញ្ចឹងឯង។ យើងមិនអាចនៅជាមួយក្រុមតែមួយជារៀងរហូតបានទេ "។ គួរបញ្ជាក់ថាក្រោយការចាកចេញរបស់ Mane ខាងហង្សក្រហម Liverpool ក៏បាននាំយក Darwin Nunez ពី Benfica ដើម្បីជំនួសផងដែរ៕
ប្រភព៖ The Sun
PREMIER LEAGUE ASTON VILLA VS NEWCASTLE ...
PREMIER LEAGUE EVERTON VS MANCHESTER CITY ...
BUNDESLIGA FC HEIDENHEIM VS BAYERN MUNICH ...
គ្រប់គ្នាសុទ្ធតែបានដឹងពីសារៈសំខាន់នៃការប្រកួតនេះ ព្រោះក្រុមដែលឈ្នះការប្រកួតនេះនឹងបន្តក្នុងការប្រកួតប្រជែងដណ្តើមពាន។ យើងនឹងខំប្រឹងឲ្យអស់ពីលទ្ធភាព និងប្រើប្រាស់កម្លាំងឲ្យអស់ដើម្បីលេងទល់វិសាខា និងធ្វើយ៉ាងណាដើម្បី 3ពិន្ទុ។...