|
|
Ousmane Dembele ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំង ហាក់ដូចជាចង់នៅបន្តអាជីពនៅក្លឹប Barcelona វិញហើយ។ ក្លឹបអ្នកមានបុណ្យ Barcelona បង្ហាញជំហរច្បាស់លាស់រហូតមកថាចង់បានខ្សែប្រយុទ្ធរូបនេះនៅបន្តកុងត្រាថ្មីជាមួយគ្នា ។ តែ Dembele ហាក់នៅអល់អែក មិនព្រមដល់ថ្នាក់អ្នកចាត់ការទូទៅ Xavi ឲ្យជម្រើសទៅកីឡាករនេះពីរគឺ ចាកចេញ ឬបន្តកុងត្រាថ្មី។
ក្លឹប Barca ចង់លក់គេចេញនៅខែមករានេះមុនទីផ្សារដោះដូរកីឡាករត្រូវបានបិទ ក្រោយ Dembele ហាក់បង្ហាញជំហរមិនច្បាស់លាស់ ។គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារកន្លងទៅនេះ ភ្នាក់ងាររបស់ Dembele ផ្ទាល់បានជួបទៅចរចាជាមួយ អ្នកចាត់ការទូទៅលោក Xavi ដោយបានប្រាប់ថា Dembele ចង់នៅបន្តជួយក្លឹបនេះទៀត នឹងបន្តកុងត្រាថ្មី។
ប្រភព : Marca
PREMIER LEAGUE ASTON VILLA VS NEWCASTLE ...
PREMIER LEAGUE EVERTON VS MANCHESTER CITY ...
BUNDESLIGA FC HEIDENHEIM VS BAYERN MUNICH ...
គ្រប់គ្នាសុទ្ធតែបានដឹងពីសារៈសំខាន់នៃការប្រកួតនេះ ព្រោះក្រុមដែលឈ្នះការប្រកួតនេះនឹងបន្តក្នុងការប្រកួតប្រជែងដណ្តើមពាន។ យើងនឹងខំប្រឹងឲ្យអស់ពីលទ្ធភាព និងប្រើប្រាស់កម្លាំងឲ្យអស់ដើម្បីលេងទល់វិសាខា និងធ្វើយ៉ាងណាដើម្បី 3ពិន្ទុ។...