|
|
ក្រុមអ្នកមានបុណ្យ FC Barcelona កំពុងមានភាពមមាញឹកក្នុងការបន្ដកិច្ចសន្យាថ្មីសម្រាប់ខ្សែបម្រើឆ្នើមវ័យក្មេង Gavi ។ បញ្ហាធំមួយដែលរាំងស្ទះក្នុងការបន្តកុងត្រាថ្មីនោះគឺ Barcelona ចាត់ទុក Gavi ជាកីឡាករដែលកំពុងអភិវឌ្ឍសមត្ថភាព និងធ្វើឱ្យមានភាពប្រសើរឡើង ខណៈកីឡាករ និងអ្នកតំណាងរបស់គេវិញ គិតថា គេឈានដល់កម្រិតជាក់លាក់មួយហើយ ដែលសមនឹងទទួលបានថ្លៃឈ្នួលតាមសមត្ថភាពដែលគេអាចធ្វើបាន។
គួរបញ្ជាក់ថាសមត្ថភាពនៅលើទីលានរបស់ Gavi ត្រូវបានបង្ហាញរួចមកហើយ នៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងការប្រកួត Nations League ដោយគេទទួលបានឱកាសលេងក្នុងជម្រើសដំបូងទាំងពីរប្រកួត ហើយជាកីឡាករឆ្នើមប្រចាំក្រុមផងដែរ៕
ប្រភព ៖ BBC Sport
🔥ការប្រកួត UEFA CHAMPIONS LEAGUE 🔥 ATALANTA VS ARSENAL ...
🔥ការប្រកួត UEFA CHAMPIONS LEAGUE 🔥 AS MONACO VS BARCELONA ...
🔥ការប្រកួត UEFA CHAMPIONS LEAGUE 🔥 ATLETICO MADRID VS RB LEIPZIG ...
🔥ការប្រកួត LA LIGA 🔥 LEGANES VS ATHLETIC CLUB ...
🔥ការប្រកួត UEFA CHAMPIONS LEAGUE 🔥 FEYENOORD VS BAYER LEVERKUSEN ...